Thursday, October 6, 2016

ញាំស្វាយត្រីឆ្អើរ

គ្រឿងផ្សំ
- ស្វាយខ្ចី ឈូសជាសសៃៗ
- ត្រីឆ្អើរ បកអោយស្អាត បេះសាច់អោយតូចៗ
- បង្គាក្រៀម
- ខ្ទឹមស ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ
- ស្ករស ទឹកត្រី ម្សៅស៊ុប អំបិល
- ម្ទេស ( តិចរឺច្រើន តាមការចូលចិត្ត )
- ជីគ្រប់មុខ

វិធីធ្វើ- យកស្វាយដែលឈូសហើយ មកដាក់លាយជាមួយ 

ទឹកត្រី ស្ករស ម្សៅស៊ុប អំបិលបន្តិច បង្គាក្រៀម ខ្ទឹមស ខ្ទឹមក្រហម ត្រីឆ្អើរ រួចច្របល់ចូលគ្នាអោយសព្វចូលជាតិ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត បន្ទាប់មកដាក់ ម្ទេស និង ជីគ្រប់មុខចូលច្របល់ចូលគ្នាអោយសព្វ រួចជាការស្រេច ។ប្រភព

មាន់ដុត

គ្រឿងផ្សំ
- ប៊ីចេង ១ ស្លាបព្រាកាហ្វេ
- ស្ករស ១ ស្លាបព្រាកាហ្វេ
- ម្សៅស៊ុបរ៉ូឌី ១ ស្លាបព្រាកាហ្វេ
- ប្រេងខ្យង
- ប្រេងល្ង
- ប្រេងឆា
- ទឹកស៊ីអ៊ីវ
- ABC មួយកំប៉ុង
- ផ្សិតក្រៀម ត្រចៀកកណ្តុល គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច

ខ្ទឹមស ខ្ទឹមក្រហម ម្រេចម៉ត់ រំដេង

វិធីធ្វើ
- ដំបូងយកមាន់មួយក្បាលដែលធ្វើរូចមកលាងទឹកអោយស្អាតជាមុនសិន។
- យកគ្រឿងផ្សំទាំងអស់មាន៖ ទឹកស៊ីអ៊ីវ ប្រេងខ្យង ប្រេងល្ង ម្រេច ម្សៅស៊ុបរ៉ូឌី ស្ករស ប៊ីចេង ខ្ទឹមស ខ្ទឹមក្រហម (ដំវាអោយទក់ៗបន្តិច) ស្រាបៀរ ABC (ចាក់ចូល បន្តិចសិនបានហើយ ព្រោះទុកវាពេលដុតក្នុងឆ្នាំងទើបយើងចាក់ចូលម្តងទៀត) យកគ្រឿងផ្សំទាំងអស់ច្របល់បញ្ចូលគ្នា ហើយយកមាន់មកប្រឡាក់ទុកមួយអន្លឺសិន
- បន្ទាប់មកយកឆ្នាំងមួយដែលមានទំហំធំអាចដាក់មាន់បាន ដាក់លើចង្ក្រាន ចាក់ប្រេងឆាចូលរូចទ្រាប់បាតឆ្នាំង ដោយកំណាត់គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម មុននិងដាក់មាន់ដែលប្រឡាក់គ្រឿងចូល។
-ចំណែកគ្រឿងក្នុងមាន់វិញ យកមកប្រលាក់គ្រឿង ដែលមានស្រាប់ និងផ្សឹតក្រៀម ត្រចៀកកណ្តុល ហើយបានញាត់ចូលក្នុងពោះរបស់មាត់
- ចុងក្រោយពេលដុតមាន់ត្រូវចាក់ ស្រាបៀរ ABC ចូលបន្ថែមទៀតផង អោយអស់មួយកំប៉ុង

ប្រភព: Facebook

សម្លប្រហើរទំពាំង


គ្រឿងផ្សំ
- ត្រី កាត់ជាកង់ៗ (ត្រីពោធិ ត្រីកែរ ...) 
- សាច់ជ្រូកបីជាន់ចិញ្ច្រាំ
- ខ្យង (តាមការចូលចិត្ត)
- ខ្ទិះដូង (តាមការចូលចិត្ត អាចមិនដាក់ក៌បាន)
- ទំពាំងស្រស់ ស្លឹកងុប ស្លឹកបាស
- ទឹកត្រី ម្សៅស៊ុប ស្ករស អំបិល
- ប្រហុកចិញ្ច្រាំ
- បន្លែផ្សេងៗទៀតដាក់តាមចំណូលចិត្ត

👉វិធីធ្វើ
- ចាក់ខ្ទិះដូង រឺទឹកធម្មតា(តាមចំណង់ចំណូលចិត្ត) ចូលក្នុងឆ្នាំងសម្លរ 

- ដាក់ទំពាំង អំបិលបន្តិច និងអង្ករបន្តិចហើយយកទៅរំងាស់មួយសន្ទុះ។
- ដាក់ប្រហុក សាច់ជ្រូកចិញ្ច្រាំ ខ្យង និងត្រី ទុកអោយពុះម្ដងទៀត ទើបដាក់ អំបិល ស្ករស ម្សៅស៊ុប និងទឹកត្រី ហើយភ្លក់មើលអោយល្មម (តាមការចូលចិត្ត) រួចសឹមដាក់ ស្លឹកងុប និង ស្លឹកបាសចូល ទុកអោយពុះម្ដងទៀតរួចជាការស្រេច ។

ប្រភព: Facebook

Monday, August 22, 2016

សាច់គោងៀតទឹកឃ្មុំ

គ្រឿងផ្សំ៖
- សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់គោលាងទឹករួចទេីប យកទៅវះ

- ទឹកត្រី ១ ស្លាបព្រាបាយ

- អំបិល ១ ស្លាបព្រាបាយ

- ប្រេងល្ង ២ ស្លាបព្រាបាយ

- ទឹកឃ្មុំ ៣ស្លាបព្រាបាយ

- បីចេង ២ ស្លាបព្រាកាហ្វេ

- ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ

- ស្ករត្នោត ឬ ស្ករសរ ១ ស្លាបព្រាកាហ្វេ

- ល្ងរ សរ ២ ឬ ៣ ស្លាបព្រាបាយ
វិធីធ្វើ៖
- យកសាច់ដែលវះជាបន្ទះៗ នឹងគ្រឿងផ្សំទាំងអស់ យកទៅច្របលល់ចូលគ្នាអោយសព្វ ទុករយៈពេលមួយម៉ោង សឹមយកទៅហាលថ្ងៃ ២ឬ ៤ ថ្ងៃ ជាការស្រេច។

- យើងយកទៅអាចអាំង ឬចៀន សម្រាប់បរិភោគជាមួយ ទឹកម្រេច ឬជ្រក់ល្ហុងក៏បានតាមចំណូលចិត្ត៕
(ដកស្រង់ចេញពី Facebook Page: ផ្ទះមុខម្ហូប)